កន្ទួតព្រៃសម្បូរណាស់ក្នុងខេត្តកំពង់ស្ពឺ
កន្ទួតព្រៃ គឺជាឈ្មោះរុក្ខជាតិមួយប្រភេទ មានកម្ពស់ ២ ទៅ៤ម៉ែត្រ ដុះក្នុង ព្រៃស្រោង នៃ មជ្ឈិមបូព៌ាប្រទេស។ នៅប្រទេសកម្ពុជា កន្ទួតព្រៃសម្បូរណាស់ក្នុងខេត្តកំពង់ស្ពឺ និងភ្នំ គិរីរម្យ។ ចុល្លព្រឹក្សនេះ មានផ្នែរសជាតិជូរ មានវីតាមីន C ច្រើនអាចបរិភោគស្រស់ ឬអាច យកមកធ្វើជាគ្រឿងទេសសម្លរបាន។
ផ្លែចុល្លព្រឹក្សនេះ បើបរិភោគស្រស់ ផ្លែនេះមានរសជាតិផ្អែមក្នុងមាត់។ ចំណែកស្លឹក សំបក និងផ្លែរបស់វាក៏អាចជថ្នាំជ្រលក់សំពត់ឲ្យមានពណ៌លឿងផងដែរ។ នៅក្នុងវិស័យ ឱសថ គេអាចយកសំបក បកស្ងោរផឹក សម្រាប់ព្យាបាលជំងឺរាគ។
ដកស្រង់ពីសៀវភៅ៖ វចនានុក្រម ការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា,រក្សាសិទ្ធិអ្នកគ្រូ ឌី ផុន
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com